នៅក្នុងជំនួបរវាងលោកនាយរដ្ឋមន្ត្រីថៃ
ប្រាយុទ្ធចាន់អ៊ូចារ និង លោកមហាសេដ្ឋីចិន ចេក ម៉ា
ប្រធានក្រុមហ៊ុនអាលីបាបានោះលោកនាយករដ្ឋមន្ត្រីបានសំនូមពរឲ្យក្រុមហ៊ុនអាលីបាបាចូលរួមចំណែកក្នុងការលើកស្ទួយក្រុមហ៊ុនខ្នាតតូច
និងមធ្យមនៅក្នុងប្រទេសថៃ ក៏ដូចជាជួយនាំយកកសិផលរបស់ប្រទេសថៃទៅកាន់ទីផ្សារចិន
និងប្រទេសនានាទៀតនៅក្នុងតំបន់អាស៊ាន។
លោកMaj Gen Werachon Sukondhaparipak អ្នកនាំពាក្យរដ្ឋភិបាលថៃបានថ្លែងនៅថ្ងៃអង្គារ៍ថា
តាមរយៈជំនួបក្នុងទីក្រុង Hangzhou កាលពីថ្ងៃច័ន្ទកន្លងទៅលោកប្រាយុទ្ធបានអញ្ចើញក្រុមហ៊ុនចិន
អាលីបាបា មកជួយអភិវឌ្ឍលើប្រព័ន្ធទំនាក់ទំនងសម្រាប់ក្រុមហ៊ុនខ្នាតតូចនិងមធ្យមរបស់ប្រទេសថៃ។
តាមរយៈកិច្ចសហប្រតិបត្តិការណ៍នេះ វានឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង
ទាំងក្រុមហ៊ុនតូច និងមធ្យមនៅក្នុងប្រទេសថៃ ក៏ដូចជាក្រុមហ៊ុនអាលីបាបាផងដែរ។
លោកម៉ាក៏បានប្រាប់ទៅលោកនាយករដ្ឋមន្ត្រីផងដែរថា
កិច្ចសហប្រតិបត្តិការណ៍នេះនឹងជួយឲ្យក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ថៃ
អាចមានលទ្ធភាពក្នុងការសិក្សាពីក្រុមហ៊ុនរបស់លោកនៅលើសកម្មភាពនៃការលក់ផលិតផលតាមបែបទំនើប
នឹងដើម្បីស្វែងរកប្រាក់ចំនេញក្នុងរយៈពេលខ្លី។
លោកមហាសេដ្ឋីចិនក៏បានសំណូមពរទៅកាន់រាជរដ្ឋាភិបាលថៃឲ្យជ្រើសយកប្រព័ន្ធបង់ប្រាក់របស់ក្រុមហ៊ុនអាលីបាបា
នៅក្នុងការនាំចេញទំនិញទៅលក់នៅក្នុងប្រទេសចិនផងដែរ។ បន្ថែមពីនេះលោកម៉ា
មានសុទិដ្ឋិនិយមថាតាមរយៈការជ្រើសរើសក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុហ៊ុនលោកនោះវានឹងជួយលើស្ទួយក៏ដូចជាផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ប្រទេសថៃទៅកាន់ភ្ញៀវទេសចរចិនផងដែរ។
ប្រភព Bangkok Post

No comments:
Post a Comment