ស្ថិតនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសចិន
ស្របទៅនឹងដីសណ្តPeal ហុងកុងជាទីក្រុងស្វ័យយ័តមួយ ហើយក៏ជាតំបន់យុទ្ធសាស្រ្តរបស់ប្រទេសចិន
ដែលនៅទីនេះជាតំបន់ប្រមូលផ្តុំនូវតំបន់ពាណិជ្ជកម្មធំៗរបស់ពិភពលោក។
ទីក្រុងហុងកុងដែលទំនើបសព្វថ្ងៃនេះគឺត្រូវបានកកើតឡើងរាប់ពាន់ឆ្នាំមកហើយដែលត្រូវបានកាន់កាប់ដោយរាជវង្សចិនរាប់ជំនាន់
ប៉ុន្តែនៅក្នុងឆ្នាំ ១៨៤២ ពេលដែលរាជវង្សឈីងរបស់ចិន ចាញ់សង្គ្រាមអាភៀនលើកទី១
ទីក្រុងនេះត្រូវបានប្រគល់ឲ្យអង់គ្លេសជាអ្នកកាន់កាប់ជាបណ្តោះអាសន្ន។ ក្នុងអំឡុងពេលប្រមាណ៦០ឆ្នាំ
តំបន់កូវឡុង(Kowloon) និងកោះផ្សេងៗទៀតប្រហែល២៣៥ក៏ត្រូវបានប្រគល់ឲ្យអង់គ្លេសជាអ្នកកាន់កាប់ផងដែរ
ហេតុដូច្នេះហើយបានជាយើងឃើញមានវប្បធម៌ចម្រុះយ៉ាងសម្បូរបែបបានបន្សល់ទុកនៅក្នុងទីក្រុងមួយនេះ។
គួរបញ្ចាក់ផងដែរថាតាំពីពេលដែលពួកអង់គ្លេសបានចូលមកកាន់កាប់
ចិនដីកោះ ឬហុងកុងនេះ តំបន់នេះទាំងមូលត្រូវបានប្រែក្លាយជាតំបន់ពាណិជ្ជកម្មអន្តរជាតិ
ហើយនាដើមសតវត្សទី២០ក៏មានជនភៀសខ្លូនជាច្រើនបានចេញពីចិនដីគោកមករស់នៅតំបន់មួយនេះ។
ចំនូលនៃជនភៀសខ្លួនដ៏ច្រើននោះហើយ
បានជួជ្រោមជ្រែងទីក្រុងហុងកុងឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ វិស័យសេដ្ឋកិច្ច ថាមពល
ឧស្សាហម្មបានដើរជាតូនាទីស្នូលសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង
និងក្លាយជាទីផ្សារដ៏ធំមួយរបស់អាស៊ីនិងពិភពលោក។
នៅក្រោមគោនយោបាយប្រទេសមួយរដ្ឋាភិបាលពីររបស់ចិន
ហុងកុងបាននឹងកំពុងក្លាយជាតំបន់រដ្ឋបាលពិសេសមួយរបស់សាធារណរដ្ឋប្រជាមានិតចិនចាប់តាំងពីថ្ងៃ
០១ សីហា ១៩៩៧មក ហើយការរៀបចំនេះបានផ្តល់សិទ្ធឲ្យហុងកុងក្លាយជាតំបន់ស្វ័យយ័ត
និងមានលទ្ធភាពក្នុងការអនុវត្តគោលនយោបាយផ្ទាល់ខ្លួន
ក៏ដូចជាការគ្រប់គ្រងប្រព័ន្ធតុលាការ និង នីតិរដ្ឋជាដើម។
ព្រឹត្តិការណ៏នានាចាប់ពីឆ្នាំ១៩៨០មក
១៩៨០ ហុងកុងបានក្លាយជាតំបន់ហិរញ្ញវត្ថុអន្តរជាតិ
១៩៨៤ ចិន
និងអង់គ្លេសបានចេញសេចក្តីប្រកាសរួមពីអនាគតរបស់ទីក្រុងហុងកុង
១៩៩៧ ហុងកុងបានក្លាយជាទីក្រុងស្វ័យយ័តរបស់ចិន
១៩៩៨ ការបើកអាកាសយានដ្ឋាននៅ Chek
Lap Kok ជាស្ថាបត្យកម្មដ៏ធំទាំង១០ប្រចាំសតវត្សទី២០
២០០៨ ហុងកុងបានចូលរួមរៀបចំកីឡាបារ៉ាអូឡាំពិក
ប្រភពបរទេស

No comments:
Post a Comment