ស្វែងយល់អំពីជំងឺ Zika - Khmer Pride Press
AD Here!! Contact Us!

Post Top Ad

Responsive Ads Here

Saturday, September 3, 2016

ស្វែងយល់អំពីជំងឺ Zika




ប្រវតិ្តនៃ ជំងឺ Zika 
Zika ជាឈ្មោះព្រៃនៃប្រទេស Uganda ជាកន្លែងដែលមេរោគ Zika ត្រូវបានរកឃើញជាលើកតំបូងក្នុងឆ្នាំ 1947។ ករណីដំបូងដែលមនុស្សបានឆ្លងមេរោគនេះ គឺនៅឆ្នាំ 1952 ហើយក៏ឆ្លងរាលដាលជាបន្តបន្ទាប់។

អ្វីទៅជា ជំងឺ Zika? 
ជំងឺ Zikaជាប្រភេទជំងឺឆ្លង បង្កដោយ មេរោគ Zika ( ZIKV ) ដែលស្ថិតក្នុងគ្រួសារ Flaviviridae ក្រុម Flavivirus. ភ្នាក់ងារចំលងរបស់វាគឺ មូសខ្លាដែលផ្ទុកមេរោគនេះ ( Infected Aedes mosquitos )។

រោគសញ្ញា​ ​ជំងឺ Zika ​​​​មានអ្វីខ្លះ? 
ចំពោះមនុស្សធម្មតា​ ក្រោយពេលឆ្លងមេរោគនេះគឺស្ទើរ តែគ្មានរោគសញ្ញា​​ ឬ មានរោគសញ្ញា​ស្រាលៗដូចជា៖
· ក្តៅខ្លួន (Fever)
· ចេញកន្ទួលក្រហម (Rash)
· ឈឺសន្លាក់ (Joint pain )
· ភ្នែកក្រហម (Conjunctivitis )
និងរោគសញ្ញាបន្ទាប់បន្សំដូចជា៖​ឈឺសាច់ដុំ​ ឈឺក្បាល​ …
តើអ្នកណាជាអ្នកប្រឈមមុខខ្លាំងទាក់ទងទៅនឹងបញ្ហាសុខភាពក្រោយពេលឆ្លងមេរោគ Zika?
ស្ត្រីមានផ្ទៃពោះជាអ្នកប្រឈមមុខខ្លាំងទាក់ទងទៅនឹងបញ្ហាសុខភាពក្រោយពេលឆ្លងមេរោគ Zika ធ្ងន់ធ្ងរជាងគេ។​​ វាអាចបណ្តាលអោយមាន​បញ្ហាដល់ កូនក្នុងផ្ទៃ ដូចជា ទារកស្លាប់ក្នុងផ្ទៃ ឬ មានភាពមិនប្រក្រតីដល់ការលូតលាស់របស់ទារកដូចជាទារកមានក្បាលតូចខុសពីក្មេងធម្មតា​​ (Microcephaly)។​ 

តើជំងឺ Zika ចំលងមកមនុស្សតាមរយៈអ្វីខ្លះ?
ភ្នាក់ងារចំលងរបស់មេរោគ Zika គឺសត្វមូសខ្លាដែលមានផ្ទុកមេរោគ​ (Infected Aedes mosquitos)។​ ក្រៅពីនេះមនុស្សដែលផ្ទុកមេរោគ Zika ក៏អាចចំលង​ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនប្រើប្រាស់ស្រោម​អនាមយ័៕

តើជំងឺ Zikaត្រូវបានធ្វើរោគវិនិច្ជយ័យ៉ាងដូចម្តេច?
ដើម្បីធ្វើរោគវិនិច្ជយ័ជំងឺ Zika​ វេជ្ជបណ្ឌិតនឹងសាកសួរពីៈ

· ប្រវត្តិនៃការធ្វើដំណើររបស់របស់អ្នកជំងឺដែលសង្ស័យ
· អាការៈនិងរោគសញ្ញាសង្ស័យរបស់អ្នកជំងឺ
និងការធ្វើតេស្តឈាម និង ទឹកនោមដើម្បីរកមើលវត្តមានមេរោគ។

តើបច្ចុប្បន្ននេះមាន​វ៉ាក់សាំង ឬ ថ្នាំព្យាបាលជំងឺ​ Zikaដែររឹទេ?
បច្ចុប្បន្ននេះគេពុំទាន់រកឃើញ​វ៉ាក់សាំងដើម្បីការពារជំងឺ​ Zikaទេ។ ចំពោះការព្យាបាល គឹត្រូវព្យាបាលដោយប្រើប្រាស់ថ្នាំតាមរោគសញ្ញាដែលចេញដោយវេជ្ជបណ្ឌិត។

តើមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការឆ្លងជំងឺ​ Zika?
មធ្យោបាយដែលមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ការឆ្លងជំងឺ​ Zika គឺ ការពារខ្លួនអ្នក និង ក្រុមគ្រួសារពីមូសខាំ។
· គេងក្នុងមុងជ្រលក់ថ្នាំ
· ស្លៀកពាក់ អាវដៃវែង និង ខោជើងវែង…
· កំចាត់ប្រភពដែលមូសបង្កកំណើត




ប្រភពៈ​ CDC

No comments:

Post a Comment