តើម៉ាស៊ីនថត ជាគំនិតបង្កើតថ្មីរបស់នរណា ??
ឡួអ៊ីស ដេហ្គើរ៉េ Louis Daguerre ជនជាតិ បារាំង
ឡួអ៊ីស ដេហ្គើរ៉េ គឺជា វិចិត្រករមួយរូប នៅក្នុង សាលាល្ខោន និងវិចិត្រសាលបារាំងមួយ ប៉ុន្តែគាត់ជាមនុស្សម្នាក់ដែលចង់បង្កើតអ្វីដែលថ្មីៗ ពេលមួយគាត់ក៏មានបំណងចង់បង្កើតរូបភាពប្រភេទថ្មីមួយ ហើយគាត់បានធ្វើការពិសោធន៍នៅក្នុងឆ្នាំ ប្រហែលជា ១៩២០ជាង អស់រយះពេល ១២ឆ្នាំក្រោយមក ទើបគាត់បានបង្កើតឲ្យមានរូបថតឡើង ។ គាត់បានផ្ដល់គំនិតរបស់គាត់ទៅដល់រាជរដ្ឋាភិបាលបារាំងនៅឆ្នាំ ១៩៣៥ ហើយពួកគេ ក៏បានផ្ដល់វាទៅកាន់ពិភពលោកឲ្យបានស្គាល់ ។ ដេហ្គើរ៉េ បានដាក់ឈ្មោះ រូបថតដំបូងថា ដេហ្គើរ៉េអូថែយភ៍ 'Daguerreotypes' ហើយវាបានក្លាយជា ពេញនិយមយ៉ាងឆាប់រហ័ស ។ នៅឆ្នាំ ១៩៤០ មានស្ទីឌីយ៉ូ ដេហ្គើរ៉េអូថែយភ៍ ៧០ កន្លែងនៅក្នុងទីក្រុងញូវយ៉ក ។
តើនរណាជាអ្នកបង្កើត ស្លាបបក់សម្រាប់ជូតសំអាតកញ្ចក់រថយន្ត ?
ម៉ារី អេនឌឺសុន Mary Anderson ជនជាតិ អាមេរិកាំង
ម៉ារី អេនឌឺសុន តែងតែធ្វើដំណើរដោយរថយន្តទៅទស្សនា ទីក្រុង ញូវយ៉ក ។ នៅរដូវត្រជាក់នាងបានសំគាល់ថា អ្នកបើកបររថយន្ដតែងតែចុះពីរថយន្ដរបស់ពួកគេដើម្បីសំអាតកញ្ចក់បង្អួចគ្រប់ពេលវេលានៅពេលដែលមានភ្លៀង ឬព្រិលធ្លាក់ ។ នៅឆ្នាំ ១៨៩៣ នាងបានចាប់ផ្ដើមច្នៃម៉ូតរបស់មួយដើម្បីសំអាតបង្អួចពីក្នុងរថយន្តទៅ ដោយមិនចាំបាច់ចុះទៅសំអាតនៅខាងក្រៅ ។ មនុស្សមួយចំនួន និងជាពិសេសបុរសៗ បានសើចចំអកនូវគំនិតរបស់នាង ប៉ុែន្តពួកគេក៏មិនបានសើចយូប៉ុន្មានដែរ ព្រោះម៉ារីបានបង្កើតស្លាបបក់សម្រាប់ជូតសំអាតកញ្ចក់រថយន្ដបាននៅក្នុងឆ្នាំ ១៩២៥ ។ ហើយនៅឆ្នាំ១៩៦០ រាល់រថយន្ដដែលផលិតនៅក្នុងប្រទេសអាមេរិក បានបំពាក់ស្លាបបក់ដែលជាគំនិតរបស់នាងគ្រប់ៗគ្រឿង ។
តើនរណា ជាអ្នកបង្កើត កង់ មុនដំបូងនៅលើពិភពលោក ?
ឃឺកផាទ្រីក ម៉ាកមីឡេន Kirkpatrick Macmillan ជនជាតិស្កុតឡេនដ៍
ជាយូរណាស់មកហើយ នៅឆ្នាំ ១៥៤០ លីអនណាតដូ ដា វីនស៊ី Leonardo da Vinci បានគូរម៉ូតកង់ដ៏ទំនើបមួយ ប៉ុន្តែមនុស្សដែលបានបង្កើតកង់ដំបូងគេគឺ លោក ឃឺកផាទ្រីក ម៉ាកមីឡេន នៅក្នុងឆ្នាំ ១៧៨៩ ។ ឃឺកផាទ្រីក បានរស់នៅក្នុងប្រទេសស្កុតឡេនដ៍ ដូច្នេះជាយូរមកហើយដែលមនុស្សម្នាទូទាំងពិភពលោក ពុំសូវជាបានដឹងអំពីការបង្កើតថ្មីរបស់គាត់ប៉ុន្មានទេ ហើយ ២០ ឆ្នាំក្រោយ ទើបបារាំងបានបង្កើត កង់ម៉ូតថ្មីមួយទៀត ។ នៅក្នុងឆ្នាំ ១៨២៥ កង់មានតំលៃថោក ហើយមនុស្សម្នាក៏អាចទិញវាជិះលេងតាមចិត្តគួររបស់ពួកគេ ។ បច្ចុប្បន្ននេះ មនុស្សមួយចំនួន ជាពិសេសស្រីៗ អាចធ្វើដំណើរពីស្រុកមួយទៅស្រុកមួយបានដោយកង់ ហើយវាក៏អាចជួយពួកគេឲ្យជួបនឹងគូរស្រករនាពេលអនាគតផងដែរ ។






No comments:
Post a Comment