ការបំផ្ទុះគ្រាប់បែក​ ២​ កន្លែង​ នៅក្បែរក្រសួងកាពារជាតិនៃប្រទេសអាហ្គាហ្វនីស្ថាន​ បានសម្លាប់មនុស្សប្រមាណជា​ ២៤​នាក់ - Khmer Pride Press
AD Here!! Contact Us!

Post Top Ad

Responsive Ads Here

Wednesday, September 7, 2016

ការបំផ្ទុះគ្រាប់បែក​ ២​ កន្លែង​ នៅក្បែរក្រសួងកាពារជាតិនៃប្រទេសអាហ្គាហ្វនីស្ថាន​ បានសម្លាប់មនុស្សប្រមាណជា​ ២៤​នាក់

ការបំផ្ទុះគ្រាប់បែក​ ២​ កន្លែង​ នៅក្បែរក្រសួងកាពារជាតិនៃប្រទេសអាហ្គាហ្វនីស្ថាន​ បានសម្លាប់មនុស្សប្រមាណជា​ ២៤​នាក់


ក្រុងកាបុល-ប្រទេសអាហ្គាហ្វនីស្ថាន​៖ ការបំផ្ទុះគ្រាប់បែក​ ២​ កន្លែង​ នៅក្បែរក្រសួងកាពារជាតិអាហ្គាហ្វនីស្ថាន​ យ៉ាងហោចណាស់បានសម្លាប់មនុស្សប្រមាណជា​ ២៤​នាក់​ ក្នុងនោះក៏មានមន្ត្រីថ្នាក់ដឹកនាំនៃកងកម្លាំងការពារជាតិ​ ពីររូបផងដែរ​ ដែលការវាយប្រហារនេះគឺជាទង្វើរបស់ពួក ​តាលីបង់។


អ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោក អ៊ីស្មេល កាវ៉ាស៊ី Ismail Kawasi បានឲ្យដឹងថាមួយផ្នែកទៀតនៃការបំផ្ទុះនេះ គឺមនុស្សប្រហែលជា ៩១ នាក់ បានរងរបួស ហើយកំពុងតែទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ។ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ លោក សេឌីជ សេឌីជជី Sediq Sediqqi បានប្រាប់ថា មេប៉ូលីសស្រុកម្នាក់ និងកូនប៉ូលីស ៥ នាក់ដ៏ទៃទៀតក្នុងចំណោមនោះ បានស្លាប់ ។ អ្នកនាំពាក្យកំពូលនៃក្រសួងកាពារជាតិ លោក មហាម៉េដ រ៉េដមេនីស Mohammad Radmanish បាននិយាយថា ការបំផ្ទុះលើកទីពីរគឺជាការសងសឹកពីការសំលាប់ពួកក្រុមអ្នកវាយប្រហារ ដែលបានធ្វើការវាយប្រហារលើកទីមួយទៅលើតំបន់នោះ បន្ទាប់ពីក្រុមកងកម្លាំងបានជួបជុំគ្នានៅទីនោះ ។ លោកបានបន្តទៀតថា ការវាយប្រហារមានទីតាំងនៅពេលដែលបុគ្គលិករបស់ក្រសួងកំពុងតែចាកចេញពីការិយាល័យរបស់ពួកគេនៅពេលថ្ងៃ ។ ប៉ូលីសផ្នែកស៊ើបអង្កេតជំនាញម្នាក់លោក ហ្វ៊ែឌុន អូបៀឌី Faredoon Obiadi បានប្រាប់ថា អ្នកដែលសំលាប់ក្រុមអ្នកវាយប្រហារគឺ ស្លៀកពាក់ឯកសណ្ឋានយោធា ដូច្នេះទើបបណ្ដាលឲ្យមានការបំផ្ទុះជាលើកទីពីរ គឺជាការសងសឹក ។ 

លោកប្រធានាធិបតី អាស្រាហ្វ ហ្គានី Ashraf Ghani ប្រមានទៅលើការវាយប្រហារនៅក្នុង សេចក្ដីថ្លែងការមួយថា "សត្រូវរបស់អាហ្គាហ្វនីស្ថាន​បានបាត់បង់សមត្ថភាព និងលទ្ធភាពក្នុងការវាយប្រហារមកលើកងកម្លាំងការពារសន្តិសុខនៃផ្ទៃប្រទេស ដូច្នេះការវាយប្រហារច្រើនកើតមានឡើងតាមបណ្ដាផ្លូវសាធារណៈ, តាមទីក្រុងផ្សេងៗ, តាមវិហារអ៊ីស្លាម, សាលារៀន និងទៅលើប្រជាពលរដ្ឋសាមញ្ញ" ។ 

អ្នកនាំពាក្យរបស់ក្រុម តាលីបាន លោក ហ្សាប៊ីហ៊ូលឡាហ៍ ម៉ូចាហីដ Zabihullah Mujahid បាននិយាយថា ក្រុមរបស់គាត់បានទទួលជោគជ័យច្រើនទៅលើការវាយប្រហារ ។ ក្រុមបះបោររបស់គាត់បានវាយយកឈ្នះលើ ក្រុមកងកម្លាំងរបស់អាមេរិក និង ក្រុមកងកម្លាំងរបស់រាជរដ្ឋាភិបាលអស់រយះពេល ១៥ ឆ្នាំមកហើយ និងជាញឹកញាប់ការវាយប្រហារច្រើនធ្វើទៅលើក្រុមកម្លាំងការពារសន្តិសុខរបស់អាហ្គាហ្វនី ។

ប្រភព៖ Associated Press






No comments:

Post a Comment