ទីក្រុងកូឡាឡាំពួរ៖ កាលពីថ្ងៃអង្គារ៍នេះអង្គការសហប្រជាជាតិបានថ្លែងទីកាន់រដ្ឋាភិបាលទីក្រុងបាងកកឲ្យត្រួតពិនិត្យមើលពីការគាបសង្កត់មកលើសកម្មជនជាស្រ្តីនៅក្នុងប្រទេសនេះ ខណៈដែរពួកគេភាគច្រើនសុទ្ធតែជាអ្នកទាមទារដើម្បីសិទ្ធដើម្បីសហគមន៍។ អង្គការសហប្រជាជាតិក៏បានបន្ថែមក្តីបារម្ភទៅលើចំនូនករណីការបៀតបៀនមកលើស្ត្រីនៅក្នុងប្រទេសថៃផងដែរ។
ការិយាល័យសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ក៏បានលើកឡើងពីករណីចំនួនពីរដែលបានកើតឡើងនៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងការបំបិទសិទ្ធសេរីភាពរបស់ស្ត្រីសកម្មជន ហើយមន្ត្រីអង្គការសហប្រជាជាតិក៏បានថ្លែងថា ស្រ្តីគួរតែទទូលបានសិទ្ធនៅក្នុងការចូលរួមគ្រប់សកម្មភាពដោយគ្មានភាពភ័យខ្លាច ការគាបសង្កត់ ឬការប្តឹងផ្តល់ឡើយ។
សកម្មភាពការពារសិទ្ធនៅក្នុងប្រទេសថៃគួរណាស់តែទទួលបានការ ការពារជាសជាងការបំបិទសិទ្ធ មន្រ្តីអង្គការសហប្រជាជាតិបានបន្ថែម
គួរបញ្ជាក់ផងដែរថា ប្រទេសថៃទើបតែមានករណី ការដាក់ទោសចំពោះស្ត្រីសកម្មជនដីធ្លី (Suparb Kamlae) ដែលត្រូវបានសម្រេចដាក់ពន្ធនាគារក្នុងរយៈពេល៦ខែ ដោយសារតែស្ត្រីរូបនោះបានតវ៉ាទាមទារឲ្យមានការផ្តល់សិទ្ធស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីចំពោះសហគមន៍របស់គាត់ ដែលមានទីតាំំងចំរូងចម្រាស់ក្បែរតំបន់អភិរក្សសត្វព្រៃ។
ប្រភព Bangkok Post

No comments:
Post a Comment