ប្រទេសសិង្ហបុរីព្រួយបារម្ភពីការគំរាមកំហែងនៃភារវកម្មនៅក្នុងតំបន់ - Khmer Pride Press
AD Here!! Contact Us!

Post Top Ad

Responsive Ads Here

Sunday, October 9, 2016

ប្រទេសសិង្ហបុរីព្រួយបារម្ភពីការគំរាមកំហែងនៃភារវកម្មនៅក្នុងតំបន់

នៅក្នុងសប្តាហ៍នេះ លោករដ្ឋមន្ត្រីការបរទេសរបស់សិង្ហបុរីបានលើកឡើងពីកង្វល់ក្នុងការកើនឡើងនៃឥទ្ធិពលរបស់ក្រុមភារវករនៅក្នុងតំបន់អាស៊ីអាគ្នេហ៍។ បើតាមអ្នកនាំពាក្យរបស់លោក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន អាមេរិក បានបង្ហាញពីរបាយការណ៍ពីកើនឡើងនូវបញ្ហានានាដែលបានបង្កឡើងដោយពួកជ្រុលនិយមជារៀងរាល់ឆ្នាំ។ 

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្រុមជ្រុលនិយមទាំងអស់នោះបានផ្តុំគ្នាជាក្រុមកាន់តែធំទៅៗ នឹងបង្ហាញពីគោលបំណងរបស់ពួកគេកាន់តែច្បាស់ដែលវាមានការគំរាមកំហែងយ៉ាងខ្លាំងមកកាន់ស្ថេរភាពនៅក្នុងតំបន់។ 

ជាក់ស្តែងការបំផ្ទុះគ្រាប់បែកនៅឥណ្ឌូនេស៊ី នៅឆ្នាំ២០១៦នេះ និង គំរោងការណ៍សម្ងាត់ដែលគេសង្ស័យទៅលើការវាយប្រហារលើ Marina Bay របស់សិង្ហបុរីជាដើម។ បើយើងក្រលេកទៅមើលសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីសិង្ហបុរី លី សៀនឡុង​ ដែលលោកបានថ្លែងនៅក្នុងកិច្ចប្រជុំ Shangri-La​ កាលពីឆ្នាំទៅនោះថា ក្រុមរដ្ឋឥស្លាមជ្រុលនិយម IS  ប្រហែលបានបង្កើតមូលដ្ឋានមួយនៅក្នុងតំបន់អាស៊ី អាគ្នេយ៍នេះទៅហើយ។ 

ហើយនៅក្នុងឆ្នាំនេះសិង្ហបុរីបានសង្កត់ធ្ងន់កាន់តែខ្លាំងនៅលើបញ្ហាភារវកម្មមួយនេះ ហើយបានបញ្ជាក់ថានេះមិនមែនជាបញ្ហាដែលជះឥទ្ធិពលលើប្រទេសសិង្ហបុរីតែមួយនោះទេ ប៉ុន្តែទៅដល់ស្ថេរភាពក្នុងតំបន់ និងពិភពលោកទាំងមូល។

ដកស្រង់ពី Diplomat

No comments:

Post a Comment