(សហរដ្ឋអាមេរិក) យុវជនម្នាក់បានលោតចេញពីយន្តហោះ Copa Airline (មានវីដេអូ) - Khmer Pride Press
AD Here!! Contact Us!

Post Top Ad

Responsive Ads Here

Thursday, August 3, 2017

(សហរដ្ឋអាមេរិក) យុវជនម្នាក់បានលោតចេញពីយន្តហោះ Copa Airline (មានវីដេអូ)


សានហ្វ្រាន់ស៊ីសស្កួ៖ ក្មេងជំទង់ដែលជាអ្នកដំណើរម្នាក់បានបើកទ្វារយន្តហោះ(Emergency Door) ដែលទើបនឹងចុះចត ហើយគេបានសម្រូតចោះទៅតាមស្លាបយន្តហោះ និងលោតចុះទៅដី ដែលហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំងដល់អ្នករួមដំណើរ ប៉ុន្តែមិនមាននរណាម្នាក់អាចហាមឃាត់យុវជននោះបានឡើយ។ យុវជននោះមានអាយុ១៧ឆ្នាំ ជាជនជាតិអាមេរិក ហើយបានធ្វើដំណើរពីភាគកណ្តាលប្រទេសប៉ាណាម៉ាមកកាន់សាន់ហ្វ្រាន់ស៊ីសស្កូនេះ។ 

បុគ្គលិកព្រលានយន្តហោះដែលនៅក្បែរហេតុការណ៍នោះបានចាប់ក្មេងនោះជាប់និងរង់ចាំការអន្តរាគមន៍ពីសមត្ថកិច្ច។ ក្មេងប្រុសនោះបានឲ្យដឹងផងដែរថា រូបគេមានការអាក់អន់ចិត្តពីក្រុមហ៊ុនអាកាសចរណ៍នេះ ហេតុនេះហើយបានជាគេធ្វើដូច្នេះ សំណាងល្អណាស់ដែលរូបគេមិនមានរងគ្រោះថ្នាក់អ្វីឡើយ។ 

ប្រភព៖ Bangkok Post

No comments:

Post a Comment