ខ្សែភាពយន្តដែលល្បីល្បាញទាំង១០ប្រចាំឆ្នាំ២០១៦ដែលលោកអ្នកមិនគួរខកខានទស្សនា - Khmer Pride Press
AD Here!! Contact Us!

Post Top Ad

Responsive Ads Here

Monday, September 5, 2016

ខ្សែភាពយន្តដែលល្បីល្បាញទាំង១០ប្រចាំឆ្នាំ២០១៦ដែលលោកអ្នកមិនគួរខកខានទស្សនា

ខ្សែភាពយន្តដែលល្បីល្បាញទាំង១០ប្រចាំឆ្នាំ២០១៦ដែលលោកអ្នកមិនគួរខកខានទស្សនា

បើសិនជាលោកអ្នកជាប្រិយមិត្តដែលនិយមទៅទស្សនាភាពយន្តHollywood នោះ លោកអ្នកពិតជាមិនគួរខកខានទស្សនាភាពយន្តណាមួយខាងក្រោមនេះឡើយ។ គួរបញ្ជាក់ផងដែរថារឿងទាំង១០ខាងក្រោមនេះគឺត្រូវបានដកស្រង់ចេញពីតារាង Rotten Tomato (គឺជាតារាងភាពយន្តដែលល្បីល្បាញចំនួន១០០នៅលើពិភពលោក)

10 Zootopia 



គឺជាភាពយន្ត3D អាមេរិកាំងបែបតុក្កតា ដែលមានលាយឡំ នឹងឈុតឆាក កំប្លែង អាថ៌កំបាំង និង ដំណើរផ្សងព្រេង ហើយភាពយន្តនេះត្រូវបានផលិតដោយក្រុមហ៊ុនតុក្កតាដ៏ល្បីល្បញ Wald Disney។ 

9 The Jungle Book



គឺជាខ្សែភាពយន្តអាមេរិកាំងដដែល ដែលត្រូវបានដឹកនាំដោយលោក Jon Favreau។ ភាពយន្តនេះបានបង្ហាញពីខ្សែជីវិតនៅក្រុងព្រៃរបស់កុមារម្នាក់ឈ្មោះ Mowgli ដែលរូបគេបានតស៊ូរស់នៅជាមួយសត្វសាហាវដូចជាកញ្ជ្រោង ពស់ និងខ្លាឃ្មុំជាដើម។

8 Love and Friendship



គឺជាភាពយន្តបែបស្នេហារបស់ស្រ្តីមេមាយម្នាក់ឈ្មោះ Lady Susan Vernon ហើយសាច់រឿងបានបង្ហាញពីឈុតឆាកអំឡុងឆ្នាំ1790។

7 Hell or High Water 



គឺជាខ្សែភាពយន្តបែបឧក្រិដ្ឋកម្ម ដែលត្រួវបានដឹកនាំដោយលោក David Mackenzie និងសរសេរដោយលោក Taylor Sheridan 

6 Hund for Wilder people



វាជាខ្សែភាពយន្តបែបកំប្លែងរបស់ញូវ​ ហ្សែឡែន ដែលត្រូវបានដឹកនាំដោយលោក Taika Waititi។
រឿងនេះរៀបរាប់ពីខ្សែជីវិតរបស់ក្មេងកំព្រាម្នាក់ ដែលត្រូវបានមជ្ឍមណ្ឌលកុមារកំព្រាបញ្ចូនឲ្យទៅរស់នៅជាមួយម្តាយចិញ្ចឹម តែជាអកុសលឪពុក ម្តាយចិញ្ចឹមនោះក៏បានស្លាប់ចោលគេ ហើយគេក៏ត្រួវត្រឡប់ឲ្យទៅរស់នៅក្នុងមជ្ឃមណ្ឌលវិញ តែគេបានរត់ចេញហើយធ្វើដំណើរផ្សងព្រេងជាមួយបុរសម្នាក់ឈ្មោះលោកពូHec .....

5 Finding Dory 



ជាភាពយន្តតុក្កតា​ ដែលបង្ហាញពីដំណើរផ្សងព្រេងរបស់សត្ចត្រីឈ្មោះ​Dory។ ហើយភាពយន្តនេះក៏ត្រូវបានផលិតដោយក្រុមហ៊ុន Wald Disney ផងដែរ។

4 Sing Street



វាជាភាពយន្តបែបកំប្លែង រឿងនេះរៀបរាប់ពីដំណើរជីវិតរបស់យុវវ័យមួយក្រុមនៅទីក្រុងDublin នាអំឡុងឆ្នាំ១៩៨០។​ រឿងនេះនិពន្ធដោយលោក John Carney។

3 Captain America (Civil War) 



នេះជាភាពយន្តដ៏ល្បីល្បាញរបស់ Marvel ប្រចាំឆ្នាំ២០១៦ ដែលរៀបរាប់ពីបុរសម្នាក់ Steve Roger ដែលចង់ឲ្យក្រុមAdvenger ស្ថិតនៅជាក្រុមឯករាជ្យ និង មិនមានការលុកដៃពីសំណាក់រដ្ឋាភិបាល ហើយសាច់រឿងគឺពោរពេញទៅដោយឈុតឆាកវាយប្រហារ ដែលមិនធ្វើឲ្យលោកអ្នកខកបំណងនោះឡើយ។ 

2 Embrace of the Serpent



ទោះបីវាជាខ្សែភាពយន្តស ខ្មៅក៏ដោយតែវាក៏ត្រូវបានជ្រើសរើសជាភាពយន្តល្អឯកប្រចាំឆ្នាំ២០១៦ផងដែរ សាច់រឿងគឺរៀបរាប់ពីដំណើរជីវិតគូរស្នេហ៍មួយគូរ បានធ្វើរដំណើរ និង ពិសោធន៍ថ្នាំដើម្បីការពាររុក្ខជាតិនៅក្នុងព្រៃAmazon។

1 Don’t Think Twice 



បើសិនជាលោកអ្នកចូលចិត្តភាពយន្តបែបកំប្លែងនោះ រឿងមួយនេះពិតជាមិនធ្ចើឲ្យលោកអ្នកខកបំណងឡើង ព្រោះសាច់រឿងតាំងពីដើមដល់ចប់គឺពិតជាកំប្លែង និងទប់សំណើចមិនបាន។ 
អូ!! លោកអ្នកអាចស្វែងរករឿងទាំងនោះបាននៅលើWebsite: putlocker.is និងកុំភ្លេចចែករំលែកទៅមិត្តភក្តិរបស់អ្នកផង!





ប្រភព Viralexp

No comments:

Post a Comment