ទីកន្លែងប្រវត្តិសាស្ត្រទាំង៥កន្លែងនៅប្រទេសជប៉ុនដែលលោកអ្នកមិនគួររំលង - Khmer Pride Press
AD Here!! Contact Us!

Post Top Ad

Responsive Ads Here

Friday, August 26, 2016

ទីកន្លែងប្រវត្តិសាស្ត្រទាំង៥កន្លែងនៅប្រទេសជប៉ុនដែលលោកអ្នកមិនគួររំលង

ទីកន្លែងប្រវត្តិសាស្ត្រទាំង៥កន្លែងនៅប្រទេសជប៉ុនដែលលោកអ្នកមិនគួររំលង


ប្រទេសជប៉ុនជាប្រទេសដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនូវភាពសម្បូរបែបនៃវប្បធម៌ ហើយតំបន់ភាគច្រើននៃប្រទេសនេះត្រូវបានអភិរក្សជាតបន់ប្រវត្តិសាស្ត្រ។ ក្នុងនោះតំបន់តូចៗទាំងនោះគឺជាអតីតភូមិរបស់ក្រុមអ្នកចំបាំងសាមូរ៉ៃជប៉ុន ក្រុមឈ្មួញសម័យបុរាណ និងកសិដ្ឋានដំណាំហូបផ្លៃជាដើម។ ជាអកុសលតំបន់ប្រវត្តិសាស្ត្រភាគច្រើននៃប្រទេសនេះត្រូវបានបោះបង់ចោលដោយសារតែការចាញ់សង្គ្រាមរបស់ជប៉ុន ហើយត្រូវបានបំផ្លិចបំផ្លាញដោយធម្មជាតិ ភ្លើងឆេះ និង នគរូបនីយកម្មជាដើម។​
ថ្ងៃនេះខ្មែរប្រាយនឹងនាំអារម្មណ៏លោកអ្នកមកទស្សនាតំបន់ប្រវត្តិសាស្ត្រ១០កន្លែងនៅប្រទេសជប៉ុន

១ ស្រុកGion, Tokyo

ជាតំបន់ទេសចរណ៍មួយយ៉ាងសំខាន់នៅប្រទេសជប៉ុន ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនារបាំបុរាណOchaya និងទស្សនាការឆុងតែតាមបែបប្រពៃណី​ ហើយតំបន់នេះក៏មានកេរ្ត៍ឈ្មោះល្បីល្បាញពីសំណង់ស្ថាបត្យកម្មពីឈើ ដែលជាអតីតលំនៅដ្ឋានរបស់ពួកឈ្មួញ។

២ ស្រុកChaya, Kanazawa



តំបន់ល្បីល្បាញមួយទៀតគឺនៅទីក្រុងKanazawa    តំបន់នេះត្រូវបានបែងចែកជាបីតំបន់ធំៗដែលល្បីល្បាញជាមួយនឹងការសម្តែងរបាំប្រពៃណីGeikorរបស់ជប៉ុន។ គួរបញ្ជាក់ផងដែរថា ផ្លូវចូលមកកាន់តំបន់នេះគឺត្រូវបានក្រាលដោយថ្ម និងអមសងខាងដោតផ្ទះឈើបុរាណ។

៣ Sanmachi Suji, Takayama

គឺជាតំបន់ដែលត្រូវបានអភិរក្សបានយ៉ាងល្អដែលជាអតីតកន្លែងរស់នៅរបស់ពួកឈ្មួញនាឆ្នាំ១៦០០ដល់១៨៦៨។ នៅទីនេះភ្ញៀវដែលមកកំសាន្តនឹងបានទស្សនាផ្ទះបុរាណរបស់ជប៉ុន ហាងកាហ្វេ ហាងលក់ផលិតផលហត្ថកម្ម ដែលត្រូវបានរស់នៅអស់ជាច្រើនជំនាន់។

៤​ Kurazukuri Street, Kawagoe

ជាតំបន់របស់ពួកអភិជន ដែលតំបន់នេះត្រូវបានសាងសង់ឡើងដោយប្រណិត។ នៅតាមដងផ្លូវនៅក្រុងស្រុកនេះយើងនឹងឃើញមានការដាក់តាំងវត្ថុមានតម្លៃដែលត្រូវបានជូញដូរដូរពួកជំនួញនាសម័យបុរាណ ប៉ុន្តែវត្ថុខ្លះទៀតក៏ត្រូវបានរក្សាទុកនៅសារមន្ទីរទៅហើយដែរ។

៥ Nagamachi, Kanazawa

គឺជាតំបន់របស់ពួកសាមូរ៉ៃជប៉ុនដែលរស់នៅជិតតំបន់បាក់បែក Kanazawa វាត្រូវបានសាងសង់ឡើងដើម្បីក្រុមអ្នកចំបាំង ដែលរួមមានទ្វារក្រុងបុរាណ គូរទឹក និង កំពែង។ ផ្ទះមួយរបស់អ្នកសាមូរ៉ៃ Nomura-ke ក៏ត្រូវបានរក្សាទុកជាការតាំងបង្ហាញដល់ភ្ញៀវទេសចរផងដែរ។


ប្រភពបរទេស

No comments:

Post a Comment